The Reason

🤵‍♂️បុរសម្នាក់ មកខ្នងផ្សារម្នាក់ឯង គាត់មកមិនបានសប្បាយចិត្តនោះទេ ព្រោះមនុស្សដែលគាត់ស្រឡាញ់ ធ្លាប់មកលេងជាមួយគាត់នៅទីនេះ, គ្រប់វិនាទីនៅលើខ្នងផ្សារ រាល់ការក្រឡេកទៅណាក៏ឃើញអនុស្សាវរីយ៍ដែរ.

🪑កំពុងតែអង្គុយញាំទឹកតែលាយឡំទឹកភ្នែក ក៏ស្រាប់តែសង្សាចាស់ ដើរកាត់មុខគាត់ ស្ពាយសាក់កាដូ ដើរកាន់ដៃជាមួយសង្សាថ្មីរបស់នាង👫 និងមិត្តរបស់នាងម្នាក់💃. មិត្តម្នាក់របស់នាង ក៏ត្រូវជាមិត្តរបស់បុរសកំសត់យើងដែរ, 🙋‍♀️មិត្ត ក៏ក្រឡេកឃើញគាត់ ក៏ស្រែកហៅឈ្មោះគាត់យ៉ាងខ្លាំង(អាឈឹម) ហើយរត់មកនិយាយជាមួយទាំងក្តីរំភើប, ឯសង្សាចាស់របស់គាត់លឺដូច្នោះក៏ស្រឡាំងកាំង ហើយរត់ទៅអង្គុយទល់មុខគាត់ និយាយពាក្យសុំទោសយ៉ាងច្រើន😢. ឯសង្សាថ្មីរបស់នាងមិនបានចូលមកនិយាយទេ គ្រាន់តែញញឹមដាក់គាត់ពីចំងាយប៉ុណ្ណោះ🙋‍♂️

នៅលើភ្នំ២យប់៣ថ្ងៃ ដូចធ្លាក់នរកទាំងរស់ចឹង, តែដោយសារភាពជាសុភាពបុរសនិងក្តីស្រលាញ់ បានធ្វើអោយគាត់អត់ទ្រាំជាមួយការឈឺចាប់បាន, សូម្បីញញឹមក៏លាយជាមួយទឹកភ្នែកដែរ, មើលExរបស់ខ្លួនសាងអនុស្សាវរិយ៍ថ្មីជាមួយអ្នកថ្មី💑 ទោះគាត់ចង់រត់ទៅអោយឆ្ងាយក៏រត់មិនរួច ព្រោះបេះដូងចង់តែនៅក្បែរគេ, សុខចិត្តនៅកំដរEx បំរើ ទឹក កាហ្វេរ ធ្វើដូចដែលធ្លាប់បានធ្វើចឹង(ប្រុសល្ងង់🙄)😢😢😢

ថ្ងៃចុងក្រោយមុនចុះពីភ្នំវិញ Exគាត់ក៏អង្គុយនិយាយហេតុផលជាមួយគាត់ទាំងយំ ហើយសុំទោសគាត់ ហើយនិយាយប្រាប់គាត់ថា (បេះដូងអូនមានតែបងមួយទេ) គាត់លឺដូចនោះ ក៏យំហើយអោបនាង ហើយសួរនាងដោយភាពទន់ភ្លន់ (ចុះហេតុអីអូនស្រលាញ់គេ ទុកបងចោលដោយគ្មានទំនាក់ទំនងឡើង១ឆ្នាំចឹង?) ហេតុផលនោះគឺ នាងសុខចិត្តយកអ្នកថ្មីដើម្បីអោយគេជួយសង្គ្រោះជីវិតម្តាយពីជំងឺ (អូនគ្មានជំរើសទេ សុំទោសណាបង, ម៉ាក់អូនត្រូវការវះកាត់បេះដូងដើម្បីបន្តរជីវិត) (គេ…គេជាអ្នកមាន អាចជួយម៉ាក់បាន អូនសុំទោសណា) ពេលលឺដូចនោះ គាត់ក៏យំកាន់តែខ្លាំង ហើយអោបនាងរួចនិយាយថា (មិនអីទេណាអូន បងមិនអីទេ ចុះម៉ាក់យ៉ាងម៉េចហើយ? ឈប់យំណាអូន, ស្រលាញ់គេ ហើយប្រគល់បេះដូងអោយគេចុះ, បងនៅក្បែរអូនរហូត នៅក្បែរអូនជានិច្ច ជីវិតម៉ាក់សំខាន់ខ្លាំងជាងស្នេហាយើង) អ្នកទាំងពីរក៏យំអោបគ្នា។ ខ្ញុំចង់ប្រាប់ថា ខ្ញុំកំពុងសរសេរសាច់រឿងនេះក៏ទាំងទឹកភ្នែកដែរ… Sad ខ្លាំងណាស់😢😢

ពេលអ្នកទាំងពីរកំពុងយំទាំងអោបគ្នា សង្សាថ្មីរបស់នាងក៏ដើរចូលមកឈមើលអ្នកទាំងពីរដោយមិននិយាយអ្វីទាំងអស់ សូម្បីភ្នែកក៏មិនប្រិចដែរ រួចក៏និយាយថា(ខ្ញុំនាំនាងមកលើភ្នំនេះ គឺយកនាងមកអោយលោកវិញ ខ្ញុំមិនដាច់ចិត្តជាន់ឈ្លីក្តីស្រលាញ់ពិតនោះទេ ខ្ញុំបានតាំងចិត្ត តាំងពីស្គាល់នាងដំបូងមកម៉្លេះ ជូនពរអ្នកទាំងពីរអោយស្រលាញ់គ្នាដល់ចាស់ណា) អ្នកទាំងពីរលឺដូចនោះក៏រំភើបទាំងទឹកភ្នែកហូរមិនឈប់សោះ។ រឿងយើងចប់ដោយបរិបូរណ៍ សូមអរគុណ

🤵‍♂️A man arrives at the Knang Phsar mountain by himself, his heart hurting because he had previously been here with his loved ones. Every glance and every second spent on the mountain is a memory.

🪑Sitting drinking tea mixed with tears, suddenly Ex ex walked past him, carrying a backpack, walking hand in hand with her new boyfriend 👫 and one of her friends 💃. One of her friends must also be a friend of our poor man. The friend saw him and shouted his name loudly (Hay) and ran to talk with excitement, while his Ex heard this and was shocked. His Ex ran to sit in front of him, say a lot of apologies 😢. Her new boyfriend did not come to talk, just smiled at him from a distance.

On the mountain for 2 nights and 3 days, like falling into hell alive, but because of his gentleness and love made him endure the pain, even his smile mixed with tears, watching his Ex build new memories With a new person 💑 Even if he wants to run away, he can not run because his heart wants to be near her, willing to stay with Ex to serve coffee, do as he used to do (crazy man) 😢😢😢.

The last day before coming down from the mountain, his Ex came to talk to him and cried and apologized to him and told him (my heart has only you, darling), he heard that, cried and hugged her and asked her softly ( Why you love him, leave me without a relationship for a year?) The reason is that she is willing to take a new one to save her mother’s life from the disease (I have no choice, sorry dear), My mom need heart surgery to continue. Life) (He…. He is rich can help my mom, I’m sorry).
When he heard that, he cried harder and hugged her and said, “It’s okay, I’m fine, how are you, Mom? Stop crying, love him and give him your heart, I will always be by your side.” Always by your side, Mom’s life is more important than our love) Both of them cried and hugged each other. I want to tell you that I am writing this story with tears in my eyes … Very sad 😢😢

While they were crying and hugging each other, her new boyfriend came to look at them without saying a word, not even blinking, and then said, “I brought her to this mountain, bring her to you, I can’t see you both like that. You made me know what is true love now. I have been determined since I first met her, so I wish you both to love each other till you old). FINE, thank you.