The Reason

បុរសម្នាក់ មកខ្នងផ្សារម្នាក់ឯង គាត់មកមិនបានសប្បាយចិត្តនោះទេ ព្រោះមនុស្សដែលគាត់ស្រឡាញ់ ធ្លាប់មកលេងជាមួយគាត់នៅទីនេះ, គ្រប់វិនាទីនៅលើខ្នងផ្សារ រាល់ការក្រឡេកទៅណាក៏ឃើញអនុស្សាវរីយ៍ដែរ. កំពុងតែអង្គុយញាំទឹកតែលាយឡំទឹកភ្នែក ក៏ស្រាប់តែសង្សាចាស់ ដើរកាត់មុខគាត់ ស្ពាយសាក់កាដូ ដើរកាន់ដៃជាមួយសង្សាថ្មីរបស់នាង និងមិត្តរបស់នាងម្នាក់. មិត្តម្នាក់របស់នាង ក៏ត្រូវជាមិត្តរបស់បុរសកំសត់យើងដែរ, មិត្ត ក៏ក្រឡេកឃើញគាត់ ក៏ស្រែកហៅឈ្មោះគាត់យ៉ាងខ្លាំង(អាឈឹម) ហើយរត់មកនិយាយជាមួយទាំងក្តីរំភើប, ឯសង្សាចាស់របស់គាត់លឺដូច្នោះក៏ស្រឡាំងកាំង ហើយរត់ទៅអង្គុយទល់មុខគាត់ និយាយពាក្យសុំទោសយ៉ាងច្រើន. ឯសង្សាថ្មីរបស់នាងមិនបានចូលមកនិយាយទេ គ្រាន់តែញញឹមដាក់គាត់ពីចំងាយប៉ុណ្ណោះ។ នៅលើភ្នំ២យប់៣ថ្ងៃ ដូចធ្លាក់នរកទាំងរស់ចឹង, តែដោយសារភាពជាសុភាពបុរសនិងក្តីស្រលាញ់ បានធ្វើអោយគាត់អត់ទ្រាំជាមួយការឈឺចាប់បាន, សូម្បីញញឹមក៏លាយជាមួយទឹកភ្នែកដែរ, មើលExរបស់ខ្លួនសាងអនុស្សាវរិយ៍ថ្មីជាមួយអ្នកថ្មី ទោះគាត់ចង់រត់ទៅអោយឆ្ងាយក៏រត់មិនរួច ព្រោះបេះដូងចង់តែនៅក្បែរគេ, សុខចិត្តនៅកំដរEx បំរើ ទឹក កាហ្វេរ ធ្វើដូចដែលធ្លាប់បានធ្វើចឹង(ប្រុសល្ងង់🙄)។ ថ្ងៃចុងក្រោយមុនចុះពីភ្នំវិញ Exគាត់ក៏អង្គុយនិយាយហេតុផលជាមួយគាត់ទាំងយំ ហើយសុំទោសគាត់ ហើយនិយាយប្រាប់គាត់ថា (បេះដូងអូនមានតែបងមួយទេ) គាត់លឺដូចនោះ ក៏យំហើយអោបនាង ហើយសួរនាងដោយភាពទន់ភ្លន់ (ចុះហេតុអីអូនស្រលាញ់គេ ទុកបងចោលដោយគ្មានទំនាក់ទំនងឡើង១ឆ្នាំចឹង?) ហេតុផលនោះគឺ នាងសុខចិត្តយកអ្នកថ្មីដើម្បីអោយគេជួយសង្គ្រោះជីវិតម្តាយពីជំងឺ (អូនគ្មានជំរើសទេ សុំទោសណាបង, ម៉ាក់អូនត្រូវការវះកាត់បេះដូងដើម្បីបន្តរជីវិត) (គេ…គេជាអ្នកមាន អាចជួយម៉ាក់បាន អូនសុំទោសណា) ពេលលឺដូចនោះ គាត់ក៏យំកាន់តែខ្លាំង ហើយអោបនាងរួចនិយាយថា […]

The Reason Read More »